X បានប្រកាសពីការពង្រីកមុខងារហៅជាសំឡេង និងវីដេអូរបស់ខ្លួនដល់អ្នកប្រើប្រាស់ Android ដោយមុខងារនេះត្រូវបានបើកដំណើរការដំបូងសម្រាប់អ្នកប្រើប្រាស់ iOS ក្នុងខែតុលា ឆ្នាំ 2023។ ដើម្បីប្រើមុខងារថ្មី អ្នកប្រើប្រាស់ត្រូវតែអាប់ដេតកម្មវិធី X របស់ពួកគេទៅជាកំណែចុងក្រោយបំផុតទើបអាចប្រើប្រាស់បាន
ការហៅចេញអាចប្រើបានសម្រាប់តែអ្នកប្រើប្រាស់ដែលជា X Premium តែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ទូទៅក៏អាចទទួលការហៅចូលបានដោយឥតគិតថ្លៃសម្រាប់ការកំណត់ features នេះអ្នកទាំងអស់គ្នាអាចចូលទៅកាន់ Settings > Privacy & Safety > Direct Messages > Enable Audio & Video Calling ដើម្បីបើកដំណើរការឬក៏បិទការប្រើប្រាស់ជាការស្រេច។